ព្រឹត្តិបត្រស្វែងយល់ពីសារព័ត៌មានខ្មែរ


អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានអំពីផលប៉ះពាល់បរិស្ថាន
ខែសីហា 22, 2016, 6:28 ព្រឹក
Filed under: សេរីភាពសារព័ត៌មាន

អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានអំពី ផលប៉ះពាល់បរិស្ថាន

ដោយ ជា គឹមសាន ទូរទស្សនអេអិនអិន

 

ក្រចេះ ៖ អ្នកកាសែត២០នាក់មកពីបណ្តាខេត្តតាមដងទន្លេមេគង្គ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការយកអំពីផលប៉ះបរិស្ថាន ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តក្រចេះ។

សិក្ខាសាលាស្តីការយកព័ត៌មានស្តីពីប៉ះពាល់បរិស្ថានរៀបចំឡើងវិទ្យាស្ថានសម្រាការសិក្សាផ្នែកសារព័ត៌មានសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា ផ្តល់មូលនិធិដោយគម្រោងភាពជាដៃទន្លេមេគង្គដើម្បីបរិស្ថាន។

លោកមឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានវិទ្យាស្ថានសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណងដើម្បីជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីធ្វើសេចក្តីរាយការណ៍អំពីបរិស្ថានប្រកបដោយគុណភាព ជាពិសេស អំពីផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានាតាមដងទន្លេមេគង្គក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

លោកនាយកវិទ្យាស្ថាន បានឲ្យដឹងទៀតថា នេះជាសិក្ខាសាលាលើកទី២ បន្ទាប់បានរៀបចំ  នៅខេត្តស្ទឹងត្រែង ។

លោកមឿន ឈានណារិទ្ធ បានឲ្យដឹងទៀតថា បន្ទាប់ពីសិក្ខាសាលាទាំងពីរលើកនេះ វិទ្យាស្ថាននឹងបង្កើតជាបណ្តាញអ្នកសារព័ត៌មានផ្នែកបរិស្ថាន ដើម្បីផ្លាស់ប្តូរ និងផ្តល់ព័ត៌មានផ្នែកបរិស្ថានទៅវិញទៅមក៕

 



អ្នកកាសែតប្រឆាំងអំពើពុកពុករលួយ
ខែតុលា 26, 2007, 8:42 ព្រឹក
Filed under: កាសែតខ្មែរ

 

ក្លឹបអ្នកកាសែតកម្ពុជាអំពាវនាវឲ្យអ្នកកាសែត សរសេរព័ត៌មានឲ្យបានច្រើនអំពីអំពើពុកពុករលួយ

 

 

ភ្នំពេញ – ប្រធានក្លឹបអ្នកកាសែតកម្ពុជាកាលពីថ្ងៃទី២២ខែតុលា បានអំពាវនាវដល់អ្នក កាសែតកម្ពុជាឲ្យចូលរួមយ៉ាងសកម្មនៅក្នុងសង្គ្រាមប្រឆាំងនឹងអំពើពុករលួយ។

លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បាននិយាយថា៖ «ជោគជ័យនៃការ ប្រឆាំងនឹងអំពើពុករលួយអាស្រ័យមួយផ្នែកទៅលើការចូលរួមរបស់អ្នកកាសែត និងសារ ព័ត៌មានទាំងអស់ ដែលមានតួនាទីលាតត្រដាងការពិតជូនដល់សាធារណជន»

        លោកបាននិយាយបន្តទៀតថា៖ «ដោយពិចារណាទៅលើភាពធ្ងន់ធ្ងរនៃអំពើពុករលួយ ខ្ញុំសូមឲ្យសហសេវិកទាំងអស់សរសេរព័ត៌មានឲ្យបានច្រើនអំពីអំពើពុករលួយ។ ដូច្នេះ អ្នក ដែលប្រព្រឹត្តអំពើកខ្វក់នេះនឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់» បន្ត​ការ​អាន



សន្ទានុក្រមវាក្យស័ព្ទសារព័ត៌មាន
ខែតុលា 24, 2007, 7:58 ព្រឹក
Filed under: សន្ទានុក្រមសារព័ត៌

សន្ទានុក្រមវាក្យស័ព្ទសារព័ត៌មាន (Glossary of Journalistic Terms)

 

ចងក្រងដោយ មឿន ឈានណារិទ្ធ

 

          សិទ្ធិទទួលព័ត៌មាន (Access to information): ជាសិទ្ធិរបស់សាធារណជន ក្នុងនោះរួមមានអ្នក កាសែតផងដែរ ក្នុងការស្វែងរក និងទទួលឯកសារសាធារណៈ ឬ សួរដេញដោលមន្ត្រីសាធារណៈអំពីសេចក្តី សម្រេច និងសកម្មភាពរបស់គេ ។

ភាពត្រឹមត្រូវ (Accuracy): ជាភាពត្រឹមត្រូវនៃព័ត៌មាន បរិបទ និងការបកស្រាយ ព័ត៌មាន ។ ដើម្បី ធានានូវភាពត្រឹមត្រូវ អ្នកយកព័ត៌មានចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗ ទាំងអស់ជាមួយប្រភពដែលគួរឱ្យទុកចិត្តបាន។

មុំ ឬ ជ្រុង (Angle): ជាចំណុចផ្តោតនៃរឿង ដែលអ្នកយកព័ត៌មានកំណត់យកធ្វើជា ប្រធានបទនៃដំណឹងមួយ ។ បន្ត​ការ​អាន



អ្នកកាសែតខ្មែរជួបឧបសគ្គថ្មីនៅរដ្ឋសភា
ខែតុលា 24, 2007, 4:28 ព្រឹក
Filed under: កាសែតខ្មែរ

អ្នកកាសែតខ្មែរជួបឧបសគ្គថ្មី

នៅរដ្ឋសភា

 

ដោយ មឿន ឈានណារិទ្ធ

 

 

អ្នកកាសែតខ្មែរដែលយកព័ត៌មានអំពីកិច្ចប្រជុំរបស់រដ្ឋសភា បានត្អូញត្អែរអំពីកង្វះខាតកន្លែង អង្គុយសមរម្យសម្រាប់អ្នកយកព័ត៌មាននៅរដ្ឋសភា។

«គេបានចំណាយលុយយ៉ាងច្រើន(សម្រាប់សង់)អគារ តែគេមិនអាចទិញកៅអីបាន» (លោក ជុំ សុផល និពន្ធនាយករងកាសែតសំណេរថ្មីត្រូវបានកាសែត ឌឹ ឃែមបូឌា ដេលី ដកស្រង់ សម្តីកាល ពីថ្ងៃទី២៣តុលានេះ)

លោក ជាម យៀប ជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាដែលទទួលបន្ទុកការងារ សាងសង់អគារសភាតម្លៃ២៩លានដុល្លានេះ បាននិយាយប្រាប់កាសែត ឌឹ ឃែមបូឌា ដេលី ថា រដ្ឋសភាកំពុងសាងសង់បង្ហើយបន្ទប់សារព័ត៌មានមួយដែលមានម៉ាស៊ីនត្រជាក់ សម្រាប់អ្នក កាសែតដែលអាចចំណាយពេលដល់ទៅ២០ម៉ោង ដើម្បីតាមដានកិច្ចប្រជុំសភានោះ។ បន្ត​ការ​អាន



កាលប្បវត្តិព្រឹត្តិការណ៍ព័ត៌មាន
ខែតុលា 22, 2007, 4:32 ព្រឹក
Filed under: កាលប្បវត្តិសារព័ត៌

កាលប្បវត្តិនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ

នៅក្នុងប្រទេសកម្ពុជា

 

១៨៦៣                        ប្រទេសកម្ពុជាក្លាយជាប្រទេសក្រោមអាណានិគមបារាំង។

១៩៣៥                        ទស្សនាវដ្តីអក្សរសាស្ត្ររាត្រីថ្ងៃសៅរ៍ ត្រូវបានគេបោះពុម្ភផ្សាយ

១៩៣៩                        សារព័ត៌មានជាភាសាខ្មែរដំបូងបំផុតឈ្មោះ នគរវត្ត ត្រូវបានបោះ ពុម្ភផ្សាយនៅក្នុងប្រទេសកម្ពុជា ដោយអ្នកជាតិនិយមខ្មែរបីរូប គឺ លោកៈ ប៉ាច ឈឺន ស៊ឹម វ៉ា និង ស៊ឺង ង៉ុកថាញ់។

១៩៤២                         កាសែត នគរវត្ត ត្រូវបានពួកបារាំងរឹបអូស ដោយចោទប្រកាន់ សារព័ត៌មាននេះថា ជាតិនិយមជ្រុល។ ហើយលោក ប៉ាច ឈឺន ត្រូវបានចាប់ខ្លួន ចំណែកឯលោក ស៊ឺង ង៉ុកថាញ់ បានភៀសខ្លួនទៅកាន់ប្រទេស ថៃ រួចហើយទៅប្រទេសជប៉ុន។

១៩៤៥                         លោក ស៊ឺង ង៉ុកថាញ់ ត្រឡប់មកប្រទេសកម្ពុជាវិញ រួចបន្តការបោះ ពុម្ភផ្សាយកាសែត នគរវត្ត  សាជាថ្មីឡើងវិញ នៅពេលប្រទេសកម្ពុជា កំពុងស្ថិតក្រោម ការត្រួតត្រារបស់កងទ័ពជប៉ុនមួយរយៈពេលខ្លី។ បន្ត​ការ​អាន



សម្រង់សម្តីអំពីសេរីភាពបញ្ចោញមតិ
ខែតុលា 22, 2007, 4:17 ព្រឹក
Filed under: សម្រង់សម្តីល្បីៗ

សម្រង់សម្តីល្បីៗ

ស្តីអំពីសេរីភាពក្នុងការបញ្ចោញមតិ

Famous Quotations on Freedom of Speech

ដកស្រង់ និងបកប្រែពីប្រក្រតីទិនវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយមានការអនុញ្ញាតពីអង្គការ វេទិកាសេរីភាព

1-“THE basis of our government being the opinion of the people, the very first object should be to keep that right; and were it left to me to decide whether we should have a government without newspapers, or newspapers without government, I should not hesitate for a moment to prefer the latter. But I should mean that every man should receive those papers, and be capable of reading them.”

– Thomas Jefferson, 3rd U.S. president

«មូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលរបស់យើង គឺមតិរបស់ប្រជាពលរដ្ឋ ដែលជាកម្មវត្ថុទីមួយដែល យើង ត្រូវរក្សាឱ្យបាននូវសិទ្ធិនេះ ហើយប្រសិនបើគេឱ្យខ្ញុំសម្រេចចិត្ត ថាតើយើងគួរតែយក រដ្ឋាភិបាលដោយគ្មានកាសែត ឬក៏យកកាសែតដោយគ្មានរដ្ឋាភិបាលនោះ ខ្ញុំនឹងមិនស្ទាក់ ស្ទើរបន្តិចណាទេថា ខ្ញុំពេញ្ញចិត្តជម្រើសទីពីរជាង។ ប៉ុន្តែ ខ្ញុំក៏គួរបញ្ជាក់ផងដែរថាពលរដ្ឋ គ្រប់រូបគួរតែទទួលបានកាសែតទាំងនោះ ហើយអាចអានវារួចទៀតផង។»

ថូម៉ាស ចិហ្វហ្វឺសិន ប្រធានាធិបតីទី៣ សហរដ្ឋអាមេរិក

2- “Injustice anywhere is a threat to justice everywhere.”

– Martin Luther King Jr., US Civil Rights Leader, 1963

«ភាពអយុត្តិធម៌នៅទីណាក៏ដោយ គឺជាការគំរាមកំហែងចំពោះភាពយុត្តិធម៌ នៅគ្រប់ទីកន្លែង ទាំងអស់។»

ម៉ាធីន លូដឺ ឃីង មេដឹកនាំចលនាទាមទារសិទ្ធិស៊ីវិល ១៩៦៣ បន្ត​ការ​អាន



ភាពទ័លច្រកកំពុងបំផ្លាញសុបិនប្រជាធិបតេយ្យ
ខែតុលា 22, 2007, 3:28 ព្រឹក
Filed under: ប្រជាធិបតេយ្យ

ទស្សនៈ

ឌឹ ឃែមបូឌា ដេលី

ថ្ងៃសុក្រ ទី៤ មិថុនា ឆ្នាំ២០០៤

ភាពទ័លច្រកនៃការបង្កើតរដ្ឋាភិបាល កំពុងបំផ្លាញសុបិននៃប្រជាធិបតេយ្យ

 

 

 

ដោយ មឿន ឈានណារិទ្ធ

 

ដូចជាផ្លូវទៅកាន់ឋានសួគ៌ដែរ ផ្លូវទៅកាន់លទ្ធិប្រជាធិប តេយ្យនៅអ៊ីរ៉ាក់ពោរពេញទៅ ដោយគ្រលុក និងប្រកបដោយគ្រោះថ្នាក់ដល់ជិវិត។ ទោះបីជា យ៉ាងណា ការសន្យាជាថ្មីដោយ ប្រធានាធិបតី ចច ដាប់បលយូ ប៊ូស បានផ្តល់ ដល់ប្រជាជនអ៊ីរ៉ាក់ នូវសុបិនប្រជាធិបតេយ្យ គួរជាទីសង្ឃឹមបន្តិចឡើងវិញ។

ប៉ុន្តែ អ្វីដែលគួរឱ្យក្រៀមក្រំនោះ គឹសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ហាក់ដូចជាភ្លេចដល់ប្រទេសកម្ពុជា ដោយសារតែគេបានបង្វែរការយកចិត្តទុក ដាក់ភាគច្រើន ទៅលើប្រទេសអ៊ីរ៉ាក់។ រយៈពេល១០ខែ បានកន្លងផុតទៅហើយ ចាប់តាំងពីការបោះឆ្នោតជាតិ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។ ទោះបី ជាមានការចរចារមិនចេះចប់មិនចេះហើយ រវាងគណបក្សដែលឈ្នះឆ្នោតទាំងបី ក្តី មិនមានក្តីសង្ឃឹមច្រើនទេថា រដ្ឋាភិបាលថ្មីនឹងលេចរូបរាងឡើងឆាប់ៗនោះ។

ទោះបីជាត្រូវបានបង្កើតឡើង រដ្ឋាភិបាលថ្មីនេះមិនមែនជារដ្ឋាភិបាល ដែលមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដទេ អាស្រ័យដោយវាផ្អែកឡើងលើ ការចរចារ និងការសម្របសម្រួលគ្នារវាងគណបក្សផ្សេងៗ គឺមិនមែនផ្អែកលើ សេចក្តីប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលបានសម្តែងឡើង នៅក្នុងអំឡុង ពេលបោះឆ្នោតឡើយ។ បន្ត​ការ​អាន