ព្រឹត្តិបត្រស្វែងយល់ពីសារព័ត៌មានខ្មែរ


អ្នកកាសែតខ្មែរជួបឧបសគ្គថ្មីនៅរដ្ឋសភា
ខែ តុលា 24, 2007, 4:28 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កាសែតខ្មែរ

អ្នកកាសែតខ្មែរជួបឧបសគ្គថ្មី

នៅរដ្ឋសភា

 

ដោយ មឿន ឈានណារិទ្ធ

 

 

អ្នកកាសែតខ្មែរដែលយកព័ត៌មានអំពីកិច្ចប្រជុំរបស់រដ្ឋសភា បានត្អូញត្អែរអំពីកង្វះខាតកន្លែង អង្គុយសមរម្យសម្រាប់អ្នកយកព័ត៌មាននៅរដ្ឋសភា។

«គេបានចំណាយលុយយ៉ាងច្រើន(សម្រាប់សង់)អគារ តែគេមិនអាចទិញកៅអីបាន» (លោក ជុំ សុផល និពន្ធនាយករងកាសែតសំណេរថ្មីត្រូវបានកាសែត ឌឹ ឃែមបូឌា ដេលី ដកស្រង់ សម្តីកាល ពីថ្ងៃទី២៣តុលានេះ)

លោក ជាម យៀប ជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាដែលទទួលបន្ទុកការងារ សាងសង់អគារសភាតម្លៃ២៩លានដុល្លានេះ បាននិយាយប្រាប់កាសែត ឌឹ ឃែមបូឌា ដេលី ថា រដ្ឋសភាកំពុងសាងសង់បង្ហើយបន្ទប់សារព័ត៌មានមួយដែលមានម៉ាស៊ីនត្រជាក់ សម្រាប់អ្នក កាសែតដែលអាចចំណាយពេលដល់ទៅ២០ម៉ោង ដើម្បីតាមដានកិច្ចប្រជុំសភានោះ។

ទោះបីជាយ៉ាងណា កង្វះខាតកន្លែងអង្គុយសមរម្យនៅរដ្ឋសភាគ្រាន់តែជាឧបសគ្គតូចមួយ ប៉ុណ្ណោះដែលអ្នកកាសែតក្នុងស្រុកជួបប្រទះនោះ។ អ្នកយកព័ត៌មានខ្មែរនៅតែបន្តប្រឈមមុខ នឹងឧបសគ្គជាច្រើនទៀត ដូចជាការរើសអើង ប្រាក់ខែតិច កង្វះខាតមធ្យោបាយយកព័ត៌មាន តាមវិជ្ជាជីវៈ ការបំភិតបំភ័យ និងការគំរាមកំហែង។

អ្នកយកព័ត៌មានជាច្រើនមកពីកាសែតតូចៗ ជាពិសេសកាសែតដែលគាំទ្រគណបក្សប្រឆាំង បាននិយាយថា ជាញឹកញាប់ពួកគេត្រូវបានរារាំងមិនឲ្យចូលយកព័ត៌មាននៅស្ថាប័នរដ្ឋាភិបាល។

អ្នកស្រី ប៉ុក ម៉ារី អ្នកយកព័ត៌មាននៅកាសែតភ្នំពេញប្រេស បាននិយាយថាគេបានបដិសេធ សំណើសុំសម្ភាសន៍របស់គាត់នៅក្រសួងសង្គមកិច្ច និងអតិតយុទ្ធជន។ គាត់បាននិយាយថានៅ ទ្វារខាងមុខគេបានបិទផ្លាកមួយហាមប្រាមមិនឲ្យអ្នកយកព័ត៌មានមកពីកាសែតផ្សេងៗចូល លើកលែងតែ «កាសែតរស្មីកម្ពុជា កម្ពុជាថ្មី និង កោះសន្តិភាព» ដែលជាកាសែតប្រចាំថ្ងៃធំជាង គេ។

លោក សែម សារឿន ដែលយកព័ត៌មានឲ្យកាសែតសហស្សវត្សថ្មី បាននិយាយថាគេបាន បញ្ជូនគាត់ពីកន្លែងមួយទៅកន្លែងមួយទៀតនៅការិយាល័យនគរបាលចរាចរផ្លូវទឹក នៅពេល ដែលគាត់ព្យាយាមសុំឯកសារគេអំពីការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។

កញ្ញា ម៉េង ចាន់ធារី អ្នកយកព័ត៌មាននៅវិទ្យុសម្លេងប្រជាធិបតេយ្យ បាននិយាយថានាង មានការពិបាកក្នុងការសុំអត្ថាធិប្បាយពីមន្ត្រីរដ្ឋាភិបាលមួយចំនួនសម្រាប់រឿងរបស់នាង។

«ជាធម្មតា គេនិយាយថាគេរវល់ (ហើយបិទទូរស័ព្ទ)» (ធារីបាននិយាយ ដោយបន្ថែមថាការ បដិសេធបែបនេះធ្វើឲ្យរឿងរបស់នាង «មិនពេញលេញ»

នាងនិយាយថាក្នុងចំណោមប្រភពព័ត៌មានដែលសហការល្អជាមួយអ្នកកាសែត រួមមាន អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋសាមញ្ញ និងនិស្សិត។

លោក សូរ សុភី ធ្វើការនៅវិទ្យុជាតិ អិហ្វអិម៩៦ បាននិយាយថាឧបសគ្គធំបំផុតរបស់គាត់គឺ ប្រាក់ខែទាប និងជំនាញភាសាអង់គ្លេសខ្សោយ ដែលរារាំងគាត់មិនអាចនិយាយជាមួយប្រភព ព័ត៌មានដែលនិយាយភាសាអង់គ្លេស និងស្រាវជ្រាវឯកសារតាមអ៊ីនថឺណិត។


គ្មានទាន់មាន វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ



បញ្ចេញ មួយវិចារ
បន្ទាត់ និងកថាខណ្ឌ ចុះបន្ទាត់ដោយស្វ័យប្រវត្តិ, អាស័យដ្ឋាន បានត្រូវបិទបាំង, HTML បានត្រូវអនុញ្ញាតិ៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>